ក្រសួងសុខាភិបាល បង្ហាញវីដេអូអប់រំខ្លី អំពីរបៀបដាក់ខ្លួនឱ្យនៅដាច់ដោយឡែកក្នុងផ្ទះរយៈពេល១៤ថ្ងៃ.

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
33 Views
ក្រសួងសុខាភិបាល បង្ហាញវីដេអូអប់រំខ្លី អំពីរបៀបដាក់ខ្លួនឱ្យនៅដាច់ដោយឡែកក្នុងផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបង្ហាញនូវវីដេអូអប់រំខ្លីមួយ ដោយពន្យល់ពីរបៀបការដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែកនៅផ្ទះ រយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩ ទៅសមាជិកគ្រួសារ និងអ្នកដទៃ។

ក្នុងវីដេអូនេះ ក្រសួងពន្យល់ដល់បងប្អូនដែលទើបត្រឡប់មកពីប្រទេសផ្សេង ឬធ្លាប់ប៉ះពាល់ជាមួយអ្នកមានជំងឺកូវីដ១៩ សូមកុំទាន់ប៉ះពាល់ជាមួយសមាជិកគ្រួសារ ត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន ដោយបន្តតាមដានសុខភាពរបស់ខ្លួនជាប្រចាំ សម្អាតកន្លែងស្នាក់នៅឲ្យបានស្អាតល្អ, សូមឧស្សាហ៍លាងសម្អាតដៃជាប្រចាំ។

ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ឬរាគ សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.
Category
ព័ត៌មានថ្មីៗ
Commenting disabled.