ដំរីមួយក្បាលឈ្មោះ Tikiri ដែលគេបានដឹងថាវាមានអាយុរហូតដល់៧០ឆ្នាំហើយនោះ ត្រូវបានមនុស្សបង្ខំវាឲ្យដើរ ដង្ហែរក្បួនពេញផ្លូវ ដើម្បីអបអរសាទរពិធីបុណ្យមួយ នៅក្នុងប្រទេសស្រីលង្កា ។
បើយោងតាមអ្នកនាង Lek Chailert ស្ថាបនិកអង្គការ Save Elephant Foundation ដែលជាអង្គការការពារសត្វដំរី នៅក្នុងប្រទេសថៃ បានប្រាប់ថា ដំរីឈ្មោះ Tikiri នេះចឫសត្វដំរីមួយក្បាល ក្នុងចំណោមដំរីជាង៦០ក្បាល ត្រូវបានគេបង្ខំវាឲ្យដើរដង្ហែក្បួន១០យប់ជាប់គ្នា ដើម្បីអបអរសាទរពិធីបុណ្យដំរី Esala parahera ដែលជាពិធីបុណ្យប្រពៃណីក្នុងប្រទេសស្រីលង្កា ក្នុងទីក្រុង Kandy ៕
- Category
- ព័ត៌មានប្លែកៗ ពីនេះពីនោះ
Commenting disabled.