ចម្រៀងបទ «កម្ពុជាជាទីស្នេហា» ឆ្លុះបញ្ចាំងពីវីរៈភាពរបស់យុទ្ធជនជំនាន់ក្រោយ

Your video will begin in 5

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
56 Views
ចម្រៀងបទ «កម្ពុជាជាទីស្នេហា» ឆ្លុះបញ្ចាំងពីវីរៈភាពរបស់យុទ្ធជនជំនាន់ក្រោយ (Video inside)

(ភ្នំពេញ)៖ ចម្រៀងមួយបទមានចំណងជើងថា «កម្ពុជាជាទីស្នេហា» ដែលច្រៀងដោយលោក ព្រាប សុវត្ថិ បានឆ្លុះបញ្ចាំងអំពីវីរៈភាពរបស់យុទ្ធជនជំនាន់ក្រោយ ជាការតបស្នងនូវអ្វីដែលជាការលះបង់របស់យុទ្ធជនជំនាន់មុន បានរំដោះប្រទេសជាតិចេញពីភ្លើងសង្គ្រាម ពោលកាលពីជាង៤០ឆ្នាំមុន។

ក្នុងគោលដៅមិនខុសពីយុទ្ធជនជំនាន់មុននោះឡើយ យុទ្ធជននាពេលបច្ចុប្បន្ននេះ បាននិងកំពុងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះជំនាញ ការពារជាតិ មាតុភូមិ ប្រឆាំងដាច់ខាតរាល់ការឈ្លានពានគ្រប់រូបភាពទាំងអស់។

រហូតមកដល់នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួប៤១ឆ្នាំ (២ធ្នូ ១៩៧៨-២ធ្នូ ២០១៩) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្ន ត្រូវបានប្តូរឈ្មោះថា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ប៉ុល ពត៕

សូមទស្សនាវីដេអូបទចម្រៀង «កម្ពុជាជាទីស្នេហា» នៅខាងក្រោមនេះ៖

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv
Category
ព័ត៌មានថ្មីៗ
Commenting disabled.