ដំណឹងល្អ៖ ថ្ងៃនេះក្រសួងប្រកាសថា មិនមានករណីអ្នកឆ្លងកូវីដ១៩ថ្មីទេ មានតែករណីអ្នកជាសះស្បើយ...

Your video will begin in 5

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
52 Views
TOP NEWS: ដំណឹងល្អ៖ ថ្ងៃនេះក្រសួងប្រកាសថា មិនមានករណីអ្នកឆ្លងកូវីដ១៩ថ្មីទេ មានតែករណីអ្នកជាសះស្បើយចំនួន២នាក់ ធ្វើឲ្យចំនួនអ្នកជាកើនរហូតដល់២៥នាក់
(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសថា ថ្ងៃនេះមិនមានករណីអ្នកឆ្លងកូវីដ១៩ថ្មីទេ មានតែករណីអ្នកជាសះស្បើយចំនួន២នាក់ ធ្វើឲ្យចំនួនអ្នកជាកើនរហូតដល់២៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដចំនួន៨៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១០៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

សេចក្តីប្រកាសរបស់ក្រសួងបានបញ្ជាក់ថា ករណីអ្នកជាសះស្បើយមាន០២នាក់ គឺស្ថិតនៅខេត្តកែប មានបុរសជនជាតិខ្មែរអាយុ៣០ (កាន់សាសនាឥស្លាម និងមានទីលំនៅនៅខេត្តកំពត) ដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៉ី និងបុរសជនជាតិម៉ាឡេស៊ី អាយុ៦១ឆ្នាំ មកពីប្រទេសម៉ាឡេស៉ី បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកែប។

តាមក្រសួងសុខាភិបាល គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សំណាកដែលត្រូវបានយកទៅធ្វើការវិភាគសរុបទូទាំងប្រទេស មានចំនួន៥.៧៦៨ករណីផងដែរ។

ទោះជាយ៉ាងនេះក្តី ក្រុមការងារសុខាភិបាល កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណិថ្មីជាបន្តបន្ទាប់ទៀត ហើយនឹងបន្តជម្រាបជូនដល់សាធារណជន ប្រសិនបើរកឃើញករណិវិជ្ជមានវីរុសកូវីដ១៩ ថ្មីណាផ្សេងទៀត។

គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់២៥នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ បុរសជនជាតិម៉ាឡេស៊ី១នាក់ និងជនជាតិខ្មែរ១៩នាក់។ ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨៤នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៦នាក់។

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.
Category
ព័ត៌មានថ្មីៗ
Commenting disabled.