ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី កម្មករ កម្មការិនី នៅទូទាំងប្រទេស បន្ដធ្វើការងារដូចធម្មតា

Your video will begin in 5

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
54 Views
ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី កម្មករ កម្មការិនី នៅទូទាំងប្រទេស បន្ដធ្វើការងារដូចធម្មតា ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 (Video inside)

(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ដែលត្រូវនឹងថ្ងៃទី០៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្មករ កម្មការិនី នៅទូទាំងប្រទេសកម្ពុជា ប្រមាណ៩៥ភាគរយ បន្ដបំពេញការងាររៀងៗខ្លួនដូចធម្មតាគ្មានការឈប់សម្រាកនោះទេ ដោយគោរពតាមបទបញ្ជា និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺ COVID-19។

កម្មករ កម្មការិនីដែលកំពុងបំពេញការងារ សុទ្ធតែបានអះអាងថា ពួកគេនៅតែបន្ដធ្វើការងារតាមជំនាញរៀងៗខ្លួន មិនមានការឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំនោះទេ ព្រោះពួកគេប្ដេជ្ញារួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ COVID-19 និងត្រូវគោរពតាមអ្វីដែលជាការណែនាំរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា ក្រោយរាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្ដីពីការលើកការឈប់សម្រាក ការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការចំនួន៤ចំណុចដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត៖

១៖ កម្មករនិយោជិតត្រូវបន្ត ធ្វើការដូចថ្ងៃធម្មតានៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន របស់ខ្លួន។

២៖ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាក ក្នុងអំឡុងពេលនេះដោយឯកឯង នោះកម្មករន៏យោជិត នឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល១៤ថ្ងៃ មុនចូលបំពេញការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួល ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ។

៣៖ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះ ដោយមានការអនុញ្ញាតពីនិយោជក នោះកម្មករនិយោជិតនឹងត្រូវដាក់ ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល១៤ថ្ងៃ មុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះ។

៤៖ និយោជកត្រូវចាត់ចែងឱ្យមានបញ្ជីឈ្មោះកម្មករនិយោជិតដែលឈប់សម្រាកក្នុងអំឡុងពេលនេះ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក)។

ការបន្តធ្វើការក្នុងរោងចក្រដូចធម្មតា មិនឈប់សម្រាកទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ជាប្រការដ៏សមស្របមួយក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ពិសេសដើម្បីការពារភូមិដ្ឋានសហគមន៍នៅ ឯស្រុកកំណើតរបស់ខ្លួនពីជំងឺកូវីដ-១៩៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.
Category
ព័ត៌មានថ្មីៗ
Commenting disabled.