បណ្ឌិត សុខ ទូច៖ បើអាមេរិកចង់មានឥទ្ធិពលលើកម្ពុជា ត្រូវឲ្យសេដ្ឋកិច្ច កុំឲ្យតែសិទ្ធិមនុស្ស...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
37 Views
បណ្ឌិត សុខ ទូច៖ បើអាមេរិកចង់មានឥទ្ធិពលលើកម្ពុជា ត្រូវឲ្យសេដ្ឋកិច្ច កុំឲ្យតែសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ (Video inside)

(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា បើសិនជាសហរដ្ឋអាមេរិកចង់មានឥទ្ធិពលមកលើប្រទេសកម្ពុជានោះ អាមេរិកត្រូវតែឲ្យផ្នែកសេដ្ឋកិច្ច តាមរយៈការមកបណ្តាក់ទុនវិនិយោគ ពោលកុំនិយាយតែបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយគូសវាសផ្លូវឲ្យកម្ពុជាដើរនោះឡើយ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងបែបនេះ នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងកិច្ចពិភ្សាតុមូលស្តីពី «ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិក»។

លោកបណ្ឌិត សុខ ទូច បានថ្លែងថា ទោះបីជាប្រទេសកម្ពុជាតែងតែប្រកាសថា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយមិនចូលបក្សសម្ព័ន្ធ ប៉ុន្តែផលប្រយោជន៍ គឺជារឿងមួយដែលដើរតួនាទីសំខាន់ណាស់។ លោករំលឹកថា ពេលមានបញ្ហាជំងឺកូវីដ១៩ ថ្មីៗនេះអាមេរិក និងជប៉ុនបានផ្តល់ថវិកាមកកម្ពុជា ដើម្បីការពារជំងឺនេះ ប៉ុន្តែចិនឲ្យមុន។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងដើម្បីមានឥទ្ធិពលមកលើកម្ពុជា (អាមេរិក) កុំជួយតែប្រជាធិបតេយ្យ កុំជួយតែហាំបឺហ្គឺរ ជួយលុយមក! វិនិយោគមក! បើសិនអាមេរិកាំងក្តាប់កម្មករកម្ពុជាបានតែ ៤លាននាក់ តាមការវិនិយោគ អាមេរិកចង់ធ្វើអ្វីក៏បានដែរ។ ប៉ុន្តែអត់មានឯណា សូម្បីតែប្រេងក៏ដកបាត់ហើយហ្នឹង (ពីកម្ពុជា)»។

លោកបណ្ឌិត សុខ ទូច បានក្រើនរំលឹកថា កុំឲ្យបារម្ភពីវត្តមានចិននៅកម្ពុជា ព្រោះថាចិនទើបតែចូលមកកម្ពុជា ក្នុងរយៈពេលខ្លីមែន ប៉ុន្តែបានប្រែមុខមាត់ប្រទេសនេះ តាមរយៈការវិនិយោគ និងការអភិវឌ្ឍលឿនជាទីបំផុត។ បើប្រៀបធៀប, វត្តមានរបស់ចិនបានអភិវឌ្ឍន៍កម្ពុជា លឿនជាងអាមេរិក និងបារាំងដែលបានចូលមកកម្ពុជាតាំងពីយូរមកហើយ។

លោកសង្កត់ធ្ងន់ៗថា «កុំបារម្ភវត្តមានចិននៅកម្ពុជា ព្រោះសហរដ្ឋអាមេរិក បានមកកម្ពុជានៅឆ្នាំ១៩៧៥ បានប្រែក្លាយទួលគោក វីឡា ត្រឹមតែ២ជាន់ទេ បារាំងមកកម្ពុជា ប្រែក្លាយផ្ទះនៅស្រុកខ្មែរត្រឹមតែ ៧ជាន់ទេ ដូចជាមនោរម្យ និងផ្សារថ្មី តែចិនមកកម្ពុជា ត្រឹមតែ២ឆ្នាំ ដូរលឿនមែនទែន។ អញ្ចឹងបើចង់មានឥទ្ធិពលមកលើកម្ពុជា ដាក់វិនិយោគមក ដាក់លុយមក មិនមែនគ្រាន់តែដាក់ប្រជាធិបតេយ្យ មិនមែនគ្រាន់តែដាក់ការគូសវាសឲ្យគេដើរតាមទេ»។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែមករា ឆ្នាំ២០១៩ ការវិនិយោគចិននៅកម្ពុជា មានចំនួន ២៣ពាន់លានដុល្លារអាមេរិក ខណៈការនិយោគអាមេរិកនៅកម្ពុជា គិតពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩ មានត្រឹមតែជាង ៩៣៦លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យ ដែលត្រូវបានកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ៕

តាមយូធូបចាប់ពី ០១៖៣៣៖០០ ដល់០១៖៣៦៖១៦

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.
Category
ព័ត៌មានថ្មីៗ
Commenting disabled.