បណ្ឌិត អ៊ិន ចាន់នី៖ អេស៊ីលីដា មានមហិច្ឆតាចង់ឲ្យ App ទាន់ចិត្ត ក្លាយជាសេវាទូទាត់ប្រាក់

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
56 Views
បណ្ឌិត អ៊ិន ចាន់នី៖ អេស៊ីលីដា មានមហិច្ឆតាចង់ឲ្យ App ទាន់ចិត្ត ក្លាយជាសេវាទូទាត់ប្រាក់ទូលំទូលាយដូច WeChat របស់ចិន
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានបង្ហាញពីមហិច្ឆតាក្នុងការប្រែក្លាយ App អេស៊ីលីដាទាន់ចិត្ត ឲ្យក្លាយជាសេវាទូទាត់ប្រាក់ ដូច WeChat របស់ប្រទេសចិនដែរ។

លោកអះអាងថា អេស៊ីលីដា កំពុងខិតខំប្រឹងប្រែង ពង្រាយសេវាទូទាត់ប្រាក់តាមរយៈ អេស៊ីលីដាទាន់ចិត្ត នៅតាមហាងនានា និងព្យាយាមផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយថែមទៀតនូវសេវានេះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ កម្មវិធីភ្ញៀវពិសេសប្រចាំសប្តាហ៍ របស់ Fresh News បណ្ឌិតបញ្ជាក់ថា «នៅក្នុងប្រទេសចិននៅពេលដែលយើង ត្រូវការទូរទាត់ថ្លៃចំណីអាហារ, ការធ្វើដំណើរផ្សេងៗ គឺអ្នកលក់ស្នើឲ្យអតិថិជនទូទាត់តាមប្រព័ន្ធ WeChat ដូចគ្នាយើងចង់ឲ្យប្រទេសកម្ពុជា ពិសេសអ្នកលក់ស្នើសូមអតិថិជនទូទាត់តាមប្រព័ន្ធ អេស៊ីលីដាទាន់ចិត្តដូចគ្នា ប៉ុន្ដែកម្ពុជាអាចដំណើរការទៅបានលុះត្រាតែ មានការផ្ដល់ព័ត៌មានឲ្យបានច្រើន តាមរយៈការបង្រៀន, ការបណ្ដុះបណ្ដាល ហើយធនាគារអេស៊ីលីដា នឹងបន្ដធ្វើរហូត»។

លោកបណ្ឌិតបញ្ជាក់ថា អេស៊ីលីដា នឹងរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កភាពងាយស្រួល ដល់សាធារណជន ក្នុងការប្រើប្រាស់អេស៊ីលីដាទាន់ចិត្ត ព្រោះការប្រើប្រាស់អេស៊ីលីដាទាន់ចិត្ត មិនមានចំណាយអ្វីបន្ថែមក្រៅអំពីកម្រៃសេវាដែលត្រូវបង់នោះឡើយ ព្រោះនេះជាអត្ថប្រយោជន៍សំខាន់ខ្លាំងណាស់។

សូមជម្រាបថា យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០១៨ ចំនួនអតិថិជនដែលមានបញ្ញើសន្សំនៅក្នុងប្រព័ន្ធធនាគារកម្ពុជា មានចំនួន៤លាននាក់ ក្នុងនោះ២លាននាក់ ជាអតិថិជនរបស់ធនាគារអេស៊ីលីដា ស្មើនឹង៥០%។ ចំណែកអតិថិជនដែលប្រើឥណទាន របស់ធនាគារអេស៊ីលីដាមាន៤៩% ដែលចាត់ទុកថាចំនួនដ៏ច្រើនមួយ សម្រាប់ជាឱកាសរបស់អេស៊ីលីដា៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv
Category
ព័ត៌មានថ្មីៗ
Commenting disabled.