បាក់ឌុប៖ សិស្សខ្សោយ«គីមីវិទ្យា» គួរធ្វើបែបណាទើបប្រឡងជាប់?

Your video will begin in 5

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
84 Views
សម័យកាលប្រឡងបាក់ឌុបឆ្នាំ២០១៩ នឹងប្រព្រឹត្តនៅថ្ងៃទី១៩-២០ ខែសីហា ខាងមុខនេះ។ ក្នុងរយៈពេលដ៏ខ្លះនេះ លោកសាស្រ្តាចារ្យគីមីវិទ្យា សេង សុខឃាង លើកទឹកចិត្តសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថា៖ «បើសិស្សមានសមត្ថភាពខ្សោយ កុំខំប្រឹងធ្វើលំហាត់ធំៗពេក។ ធ្វើលំហាត់តូចៗឲ្យអស់ នោះអាចប្រឡងជាប់។ ជាពិសេស សិស្សត្រូវធ្វើ លំហាត់ក្នុងសៀវភៅក្រសួងអប់រំឲ្យបានទាំងអស់ ហើយមានចម្ងល់អាចយកមកសួរគ្រូវិញបាន»។

លោកសាស្ត្រាចារ្យ សេង សុខឃាង បានបញ្ជាក់បន្ថែមថា ក្នុងដំណើរការប្រឡង ប្រសិនបើ សិស្សបានត្រៀមខ្លួនល្អ នោះ សិស្សនឹងធ្វើវិញ្ញាសារបានល្អ ដោយមិនភ័យ។ ដោយឡែក សម្រាប់សិស្សដែលខ្ជិលរៀនត្រៀម ខ្ជិលធ្វើលំហាត់ នោះសិស្សនឹងភ័យក្នុងពេលប្រឡង ហើយបាត់បង់ចំណេះដឹងដែលបានចេះ អស់មួយចំនួន។ សាស្ត្រាចារ្យរូបនេះ លើកទឹកចិត្តសិស្ស ឲ្យខិតខំអនុវត្តន៍លំហាត់ឲ្យកាន់តែច្រើន ជាពិសេសលំហាត់តូចៗ សម្រាប់សិស្សដែលខ្សោយ។

ផ្ទុយទៅវិញ សម្រាប់សិស្សដែលចង់បាននិទ្ទេសល្អ លោកសាស្ត្រាចារ្យ បានអះអាងថា សិស្សត្រូវធ្វើលំហាត់ ទាំងអស់ មិនថា លំហាត់ពិបាក និងលំហាត់ខ្សោយ ដើម្បីវាស់សមត្ថភាពពិត មុនពេលប្រឡង។ សិស្សត្រូវតាំងអារម្មណ៍ឲ្យបានស្ងប់ មុននឹងធ្វើលំហាត់ ហើយសិស្សត្រូវបានប្រធានឲ្យបាន ត្រឹមត្រូវ មុននឹងធ្វើ។

#ThmeyThmey
#BacII2019
#គីមីវិទ្យា
--------------------------------------------------------------------
ThmeyThmey News Social Media:

https://thmeythmey.com/
https://www.facebook.com/ThmeyThmey/
https://www.facebook.com/thmeythmeyvideonews/
https://www.instagram.com/thmeythmeynews/
https://twitter.com/thmeythmey
Category
ព័ត៌មានថ្មីៗ
Commenting disabled.