(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិនពេលផ្ទុះ...

Your video will begin in 5

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
67 Views
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិនពេលផ្ទុះជំងឺកូរ៉ូណាថ្មី គឺជារឿង «មហាត្រឹមត្រូវ» សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសចិនរយៈពេល១ថ្ងៃ កាលពីថ្ងៃទី០៥ ខែកុម្ភៈ កន្លងទៅនេះ ដែលចំនឹងពេលរដ្ឋាភិបាល និងប្រជាជនចិនកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាថ្មី ឬ COVID-19 គឺជារឿងមហាត្រឹមត្រូវបំផុត សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ ក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថានេះមិនមែនត្រឹមតែជាការសម្រេចចិត្តត្រឹមត្រូវទេ គឺមហាត្រឹមត្រូវសម្រាប់ទំនាក់ទំនង មិត្តភាពកម្ពុជាចិន សូមអ្នកទាំងអស់គ្នារង់ចាំមើលលទ្ធផលចុងក្រោយ តើកម្ពុជានឹងសម្រេចបាននូវទំនាក់ទំនងនេះយ៉ាងដូចម្ដេច?»

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន គឺធ្វើឡើងក្នុងពេលវេលាមួយដ៏លំបាក ដែលប្រទេសដទៃមិនហ៊ានទៅកាន់ប្រទេសចិន។ សម្តេចបញ្ជាក់ថា ឥឡូវនេះអ្នកសារព័ត៌មានចិន អ្នកលេងអ៉ីនធឺណិតចិន គេបាននិយាយថាសម្តេចគឺជា «បុរសសង្ហាធ្វើដំណើរបញ្ច្រាស»។

«អ្វីទៅជាការធ្វើដំណើរបញ្ច្រាស គឺប្រទេសមួយចំនួនបានរើសអើងចំពោះប្រជាជនចិន ប្រទេសមួយចំនួនដឹកជម្លៀសប្រជាពលរដ្ឋខ្លួនចេញពីប្រទេសចិន ហើយបានបិទជើងហោះហើរជាមួយនឹងប្រទេសចិនទៀត ក៏ប៉ុន្តែតែខ្ញុំព្រះករុណាខ្ញុំឯណេះវិញ បែរជាមិនធ្វើដូច្នោះទេ មិនជម្លៀសប្រជាជនកម្ពុជាយើង ឬនិស្សិតកម្ពុជាយើងចេញពីសាធារណរដ្ឋប្រជាមានិតចិនទេ ហើយមិនត្រឹមតែមិនជម្លៀស មិនបិទជើងហោះហើរ និងការធ្វើដំណើរដែលរើសអើងទេសចរចិន ពលរដ្ឋចិនដែលធ្វើការនៅកម្ពុជា ប៉ុន្តែបែរជាខ្ញុំព្រះករុណាខ្ញុំធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងប្រជាជនចិន នៅក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ដែលហៅថា COVID-19 ហើយកន្លងទៅហៅថា កូរ៉េណាថ្មី»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការចូលរួមប្រជុំរយៈពេល៣ថ្ងៃនៅប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបានក្លាយជាមេដឹកនាំទីមួយលើពិភពលោក ដែលជាន់ទឹកដីប្រទេសចិន ខណៈប្រទេសមហាអំណាចមួយនេះកំពុងផ្ទុះមេរោគកូរ៉ូណាថ្មីយ៉ាងខ្លាំងក្លា៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv
Category
ព័ត៌មានថ្មីៗ
Commenting disabled.