អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិ លោកស្រី ជា សិរី បានលើកឡើងថា ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ធនាគារជាតិនៃកម្ពុជាបានបង្កើនទុនបម្រុងអន្តរជាតិដុលកើនដល់ប្រមាណ ១១,១ ប៊ីលានដុល្លា ដូច្នេះក្នុងករណីកម្ពុជាមានវិបត្តិ ឬក៏មានការហ៊ុមព័ទ្ធសេដ្ឋកិច្ចណាមួយ កម្ពុជានឹងមានលទ្ធភាពទប់ទល់បញ្ហាទាំងនោះបានរយៈពេល ៥ ខែ ដែលអាចឲ្យរដ្ឋាភិបាលពិភាក្សា ដើម្បីរកដំណោះស្រាយ ឬចចារផ្នែកសេដ្ឋកិច្ចជាមួយនឹងបណ្ដាប្រទេសផ្សេងៗបាន។
លោកស្រីបានបន្ថែមថា ការបង្កើតទុនបម្រុងអន្តជាតិនេះ ក៏ជួយជំរុញ និងផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេស ឲ្យមកវិនិយោគនៅកម្ពុជាផងដែរ ព្រោះវិនិយោគិនទាំងនោះនឹងមានភាពជឿជាក់លើ ប្រាក់រៀលរបស់ធនាគារកណ្ដាល ខណៈមានទុនបម្រុងខ្ពស់ ដែលអាចធានាបាននូវស្ថិរភាពហិរញ្ញវត្តុ និងអត្រាប្តូរប្រាក់ក្នុងទីផ្សារ។
--------------------------------------------------------------------
ThmeyThmey News Social Media:
https://thmeythmey.com/
https://www.facebook.com/ThmeyThmey/
https://www.facebook.com/thmeythmeyvideonews/
https://www.instagram.com/thmeythmeynews/
https://twitter.com/thmeythmey

- Category
- ព័ត៌មានថ្មីៗ
Commenting disabled.