ទោះបីគ្មានចំណូលបន្ថែម ក៏កម្ពុជា អាចបើកប្រាក់ខែមន្ត្រីរាជការ លើសពី១ឆ្នាំដែរ។ នេះជាការប្រតិកម្មរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបទៅនឹងមតិសាធារណជន ដែលនិយាយថា កម្ពុជានឹងអាចស្លាប់ បើសិនជាមានការដាក់ទណ្ឌកម្មពីអាមេរិក តាមរយៈច្បាប់ស្តីពី«ប្រជាធិបតេយ្យកម្ពុជា»។
ថ្លែងចំពោះមុខមន្ត្រីរដ្ឋាភិបាល និងអង្គទូតនៅថ្ងៃទី២៩ កក្កដានេះ សម្ដេច ហ៊ុន សែន បាននិយាយថា កម្ពុជាអាចប្រមូលចំណូលពន្ធជាង៥០០លានដុល្លារក្នុងមួយខែ ដែលមានអតិរេក(នៅសល់ ឬលើស) ជាង១០០លានដុល្លារ បន្ទាប់ពីការចំណាយប្រចាំខែលើប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងន័យនេះសម្ដេច ហ៊ុន សែន អះអាងថា រដ្ឋាភិបាលអាចមានលទ្ធភាពបើកប្រាក់ខែមន្ត្រី លើសពី១ឆ្នាំ ទោះជាមានសម្ពាធសេដ្ឋកិច្ចពីខាងក្រៅក្តី។
#ThmeyThmey
#ហ៊ុន_សែន
--------------------------------------------------------------------
ThmeyThmey News Social Media:
https://thmeythmey.com/
https://www.facebook.com/ThmeyThmey/
https://www.facebook.com/thmeythmeyvideonews/
https://www.instagram.com/thmeythmeynews/
https://twitter.com/thmeythmey

- Category
- ព័ត៌មានថ្មីៗ
Commenting disabled.