លោករដ្ឋមន្ដ្រី កើត រិទ្ធ ឡើងធ្វើបទបង្ហាញនិងការពារសេចក្ដីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិ...

Your video will begin in 5

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
58 Views
ទស្សនាវិដេអូ៖ លោករដ្ឋមន្ដ្រី កើត រិទ្ធ ឡើងធ្វើបទបង្ហាញនិងការពារសេចក្ដីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន» នៅព្រឹទ្ធសភា (Video inside)

(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានធ្វើបទបង្ហាញ និងការពារសេចក្ដីព្រាងច្បាប់ ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន» ដែលជាច្បាប់មួយមានភាពចាំបាច់ខានមិន សម្រាប់យកទៅអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ ក្រោយព្រះមហាក្សត្រប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។

លោក កើត រិទ្ធ ដែលឡើងបកស្រាយក្នុងនាមតំណាងរាជរដ្ឋាភិបាល និងបានអះអាងថា ច្បាប់នេះនឹងបង្កើតឲ្យមានបទដ្ឋានគតិយុត្តិមួយច្បាស់លាស់ ដើម្បីធានាដល់ការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាអាសន្ន។ លោកថ្លែងថា ច្បាប់នេះគឺមានគោលបំណងការពារអាយុជីវិតរបស់ប្រទេសជាតិ ជាពិសេសការពារសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិត សុខភាពប្រជាជន។

បើតាមលោករដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន មិនមែនធ្វើឡើងក្នុងគោលបំណងរឹតត្បិតសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្ដែនេះធ្វើដើម្បីជួយដល់ប្រទេសជាតិនៅក្នុងគ្រាមានអាសន្នតែប៉ុណ្ណោះ។

ទស្សនាវីដេអូទាំងស្រុង នៃការធ្វើបទបង្ហាញរបស់លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌៖

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.
Category
ព័ត៌មានថ្មីៗ
Commenting disabled.