លោកឧកញ៉ាបណ្ឌិត ទ្រី ភាព បានបោះទុនវិនិយោគប្រមាណ ៤០លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ការច្នៃ...

Your video will begin in 5

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
42 Views
លោកឧកញ៉ាបណ្ឌិត ទ្រី ភាព បានបោះទុនវិនិយោគប្រមាណ ៤០លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ការច្នៃជ័រកៅស៊ូនៅកម្ពុជា (Video inside)

(ព្រះវិហារ)៖ ដំណាំកៅស៊ូ គឺជាប្រភេទដំណាំកសិ-ឧស្សាហកម្ម ដែលត្រូវបានដាំដុះនៅកម្ពុជាដំបូង នាកំឡុងឆ្នាំ១៩១០។ នៅក្នុងសម័យសង្គមរាស្រ្តនិយម កម្ពុជាមិនត្រឹមតែដាំដុះដើមកៅស៊ូ ដើម្បីលក់ជ័រចេញទៅក្រៅប្រទេសនោះទេ តែថែមទាំងមានរោងចក្រកែច្នៃជ័រកៅស៊ូ សម្រាប់ផលិតជាឧបករណ៍ សម្ភារប្រើប្រាស់ជាច្រើនថែមទៀតផង។

ដោយមើលឃើញពីភាពសម្បូរបែប និងអត្ថប្រយោជន៍នៃជ័កៅស៊ូយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះហើយ ទើបលោកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព អ៊ីមផត អិចផត បានបណ្តាក់ទុនប្រមាណ ៤០លានដុល្លារអាមេរិក ក្នុងការវិនិយោគលើចំការកៅស៊ូ និងរោងចក្រច្នៃជ័រកៅស៊ូដ៏ធំមួយ ដែលមានសមត្ថភាពផលិតជ័រកៅស៊ូក្រែប បានប្រមាណ ៣.៥តោន ក្នុង១ម៉ោង។

ចំការកៅស៊ូ និងរោងចក្រច្នៃជ័រកៅស៊ូរបស់លោកឧកញ៉ាបណ្ឌិត ទ្រី ភាព មានទីតាំងនៅក្នុងភូមិអូរពោធិ៍ ឃុំរម្មណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត វិនិយោគលើគម្រោងដំាដំណាំកសិ-ឧស្សាហកម្ម និងសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ លើផ្ទៃដីចំនួន៩.៩១៦ហិកតា នាកំឡុងឆ្នាំ២០១១។ ប៉ុន្តែ ផ្ទៃដីជាក់ស្តែង គឺមានតែចំនួន៤.៨០០ហិកតាប៉ុណ្ណោះ នៅក្រោយការដោះស្រាយការប៉ះពាល់នានារួចមក។ ក្រៅពីផ្ទៃដីខាងលើនេះ ក្រុមហ៊ុនលោកឧកញ៉ាបណ្ឌិត ក៏មានដីកម្មសិទ្ធិឯកជនរបស់ខ្លួន ចំនួន១.៦០០ហិកតាទៀត ដើម្បីដាំដុះលើដំណាំកៅស៊ូនេះ ដែលធ្វើឲ្យចំនួនផ្ទៃដីដាំដុះទាំងអស់ មានចំនួនសរុប ៦.៤០០ហិកតា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាំដំណាំដើមកៅស៊ូរួចហើយ បានចំនួន ៥.៤០០ហិកតា ហើយបាននឹងកំពុងធ្វើការជៀរជ័រកៅស៊ូជាបណ្តើរៗបានមួយចំនួនរួចហើយ ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋ បានប្រមាណ ១.០០០នាក់។

បើតាមការលើកឡើងរបស់លោកឧកញ៉ាបណ្ឌិត បានឲ្យដឹងថា ការជ្រើសរើសដាំដំណាំកៅស៊ូនេះ ក៏ព្រោះតែកៅស៊ូជាប្រភេទដំណាំយុត្តិសាស្រ្តដ៏ល្អបំផុត នៅក្នុងវិស័យកសិកម្ម«ការដាក់ទុនអស់រាប់លានដុល្លារនេះ គឺថាសប្បាយចិត្តក្នុងការ វិនិយោគទុនដាំដើមកៅស៊ូ ព្រោះកៅស៊ូ វាបានផលជ័រកៅស៊ូផង បានផលទាំងបងប្អូនកម្មករកសិករ ដែលកំពុងបម្រើការងារផង ព្រមទាំងដើមយើងមិនចោល ដែលអាចលក់ចេញក្រៅប្រទេស បានដោយស្វ័យប្រវត្តិតែម្ដង។ ដែលជាដំណាំយុត្តិសាស្រ្តដ៏ល្អបំផុតនៅក្នុងវិស័យកសិកម្ម»។

ក្រៅពីការដាំដុះកៅស៊ូជាច្រើនហិកតានៅកម្ពុជា ក្រុមហ៊ុនរបស់លោកឧកញ៉ាបណ្ឌិត មិនត្រឹមតែផ្ដល់ការងារដល់ពលរដ្ឋខ្មែរក្នុងតម្លៃពលកម្មសមស្របនោះទេ តែថែមទាំងមានការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពការងារ និងការរស់នៅថែមទៀតផង។ តួរយ៉ាងលោកឧកញ៉ាបណ្ឌិត បានសាងសង់ផ្ទះស្នាក់នៅជូនដល់បងប្អូនបុគ្គលិក កម្មករ ផ្សារ សាលាឆទាន សាលាបុណ្យជាដើម ដើម្បីធ្វើយ៉ាងណាឲ្យបុគ្គលិកក្រុមហ៊ុន ទ្រីភាព អ៊ីមផត អិចផត ស្រលាញ់ក្រុមហ៊ុន និងស្រលាញ់ការងាររបស់ខ្លួនជានិច្ច។

លោកឧកញ៉ាបណ្ឌិត ទ្រី ភាព ៖ « យើងកសាងទីមួយ មានដូចជាតារាងបាល់ទាត់ ហើយយកកូនគាត់ ពេលល្ងាចឡើងឲ្យលេងបាល់ទាត់ តិចទៀត យើងធ្វើតំបន់ទេសចរណ៍ឲ្យគាត់បានលេង ដើម្បីកុំឲ្យគាត់ចង់ធ្វើចំណាកស្រុក។ ធ្វើឲ្យគាត់ថា មកចំការកៅស៊ូ ទ្រីភាព បឹងទន្លេម្រេចនេះមានគ្រប់សព្វ ឲ្យគាត់រស់នៅជាមួយយើង ហើយយើងចែកផ្ទះឲ្យបុគ្គលិកចំការកៅស៊ូ ឲ្យគាត់ដាំដំណាំជាចេក ចិញ្ចឹមមាន់ ល្ហុង យកទៅលក់នៅផ្សារ ហើយផ្សារនោះ យើងមិនយកថ្លៃកម្រៃតូបទេ។ ហើយបើយើងមានដល់ចំការកៅស៊ូមហាធំប៉ុណ្ណេះមិនមានផ្សារទេ គឺកម្មករមិនអាចរស់នៅជាមួយយើងបានទេ។ អីចឹងយើងផ្ដល់ឲ្យគាត់គ្រប់ តាំងពីមណ្ឌលសុខភាព កើតកូនក៏យើងជួយលុយ យើងជួយគ្រប់ទាំងអស់ ពេលដែលគាត់មានការមានបុណ្យទាន ឬធ្វើបុណ្យធ្វើទានអីយើងត្រូវចែកលុយជូនពួកគាត់។ រៀងរាល់ឆ្នាំពេលវេលាជាមួយគ្រួសារទាំងអស់ ដើម្បីចុះមកមើលពេលនេះអីចឹង យើងត្រូវការវិភាគទានឲ្យគាត់ ដើម្បីយកចិត្តគាត់ឲ្យគាត់រស់នៅជាមួយយើងបានសុខសាន្ត»។

លោកឧកញ៉ាបណ្ឌិត ទ្រីភាព មិនត្រឹមតែផ្ដល់ភាពកក់ក្ដៅ និងភាពងាយស្រួលក្នុងការរស់នៅដល់បងប្អូនបុគ្គលិក កម្មករ និងក្រុមគ្រួសារនោះទេ តែលោកឧកញ៉ា ក៏បានប្រកាសទទួលទិញជ័រកៅស៊ូរបស់កសិករខ្មែរទាំងអស់ទៀតផង ជាពិសេស ពីចំការកៅស៊ូលក្ខណៈគ្រួសារ ដោយលោកឧកញ៉ាបណ្ឌិត បានធានាតម្លៃ គឺស្របទៅតាមទីផ្សារនៃបណ្ដាប្រទេសជិតខាង ដែលមានផងដែរ។

លោកឧកញ៉ាបណ្ឌិត ទ្រី ភាព៖ «ប្រជាជនដែលមានជ័រ ប្រជាជនណាដែលមានដី ត្រូវបង្កើនគ្នាដាំយកពូជដាំ បើអត់ពូជអាចមកទាក់ទងខាងខ្ញុំ ខាងបងប្អូនខ្ញុំ ហើយអាចយកជ័រ មកលក់ឲ្យខ្ញុំ ព្រោះឥលូវយើងមានរោងចក្រធំដុំហើយ យើងមិនមែនយកមកលក់នៅយួន ឥលូវនៅត្រឹមព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដែលហៅថាបឹងទន្លេម្រេច។ អីចឹងបងប្អូនយកពីសៀមរាបក៏លក់បាន កៅស៊ូជិតៗហ្នឹង ក៏លក់បានដូចគ្នា ហើយយើងលក់តម្លៃដែលអត់ខាតពេលដឹកជញ្ជូន ហើយជិតកន្លែងយើងទទួលទិញ អីចឹងសេវាកម្មយើង គឺថាគេទិញប៉ុណ្ណា យើងក៏ទិញក្នុងតម្លៃប៉ុណ្ណឹងដូចគ្នា ហើយភ្នែកជញ្ជីងយើងធ្វើឲ្យល្អ ព្រោះយើងមានរោងចក្រយើងធំ ដូច្នេះយើងមិនខ្លាចខាតទេ។ ដូច្នេះ យើងបើកចំហរជើងមេឃឲ្យប្រជាជនយកមកលក់ឲ្យយើង។

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv
Category
ព័ត៌មានថ្មីៗ
Commenting disabled.