សម្តេចតេជោ ហ៊ុន សែន៖ ផែនការអាក្រក់របស់ក្រុមក្បត់ជាតិ សម រង្ស៊ី មិនត្រឹមតែធ្វើរដ្ឋប្រហារផ្តួលរំលំ...

Your video will begin in 5

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
65 Views
សម្តេចតេជោ ហ៊ុន សែន៖ ផែនការអាក្រក់របស់ក្រុមក្បត់ជាតិ សម រង្ស៊ី មិនត្រឹមតែធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ គឺរំលាយរបបរាជានិយមថែមទៀត (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចាត់ទុកអំពើដ៏គឃ្លើនប្រមាថព្រះមហាក្សត្រនៃកម្ពុជា របស់ក្រុមឧទ្ទាមក្បត់ជាតិ សម រង្ស៊ី មិនត្រឹមតែធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលប៉ុណ្ណោះទេ គឺចង់រំលាយរបបរាជានិយមថែមទៀតផង។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការប្រមាថព្រះមហាក្សត្រ មិនមែនជារឿងសាមញ្ញធម្មតាពេកទេ! ប្រើពាក្យប្រមាថព្រះមហាក្សត្រ សុទ្ធតែវា ប្រើពាក្យវា ឲ្យព្រះមហាក្សត្រទៅធ្វើជាស្តេចល្ខោនទៅ ឲ្យព្រះមហាក្សត្រដាក់រាជទៅ វា [សម រង្ស៊ី] ព្រហើនហួស អីចឹងគោលដៅរបស់វា មិនត្រឹមតែដក ហ៊ុន សែន ចេញពីតំណែងទេ គឺដកមហាក្សត្រចេញ [...] គោលដៅជាក់លាក់របស់គេមិនសំដៅត្រឹមតែ ហ៊ុន សែន ទេ សំដៅដូររបបរនេះចោលតែម្តង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញា ប្រទេសនេះគ្មានស្តេចតទៅទៀតទេ អីចឹងទង្វើរដ្ឋប្រហារមិនអាចអត់ឱនឲ្យបានឡើយ» ។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការប្រមាថព្រះមហាក្សត្រ គឺជាទោសធ្ងន់ធ្ងរបំផុត ហើយការប្រមាថរបស់ក្រុមឧទ្ទាម សម រង្ស៊ី ជារឿងមិនអាចអត់ឱនឱ្យបាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់អ្នកដែលចូលរួមជាមួយក្រុមឧទ្ទាម សម រង្ស៊ី សូមកុំចាត់ទុកការអនុវត្តន៍ច្បាប់របស់រាជរដ្ឋាភិបាលថា ជាការបំពានសិទ្ធិរបស់ពួកគេឲ្យសោះ ព្រោះបានឆ្លងក្រហមដល់បន្ទាត់ហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្នកទាំងឡាយដែលចូលពាក់ព័ន្ធ [ចូលរួមជាមួយជនក្បត់ជាតិ សម រង្ស៊ី] សូមកុំចាត់ទុកថារដ្ឋាភិបាល បំពានសិទ្ធិរបស់អ្នក បន្ទាត់ក្រហមត្រូវបានឆ្លងហើយ ឃើញមួយគឺត្រូវចាប់មួយ ហើយកាត់ទោសអត់មានទាមទារទេ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅសម្តេចពិជ័យសេនា ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវកម្ចាត់ក្រុមឧទ្ទាម សម រង្ស៊ី ព្រោះជាភារកិច្ចកងទ័ព៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv
Category
ព័ត៌មានថ្មីៗ
Commenting disabled.