សម្តេចសង្ឃរាជ បួរ គ្រី ចេញព្រះរាជសារប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទ្ធទូទាំងប្រទេស ...

Your video will begin in 5

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
53 Views
សម្តេចសង្ឃរាជ បួរ គ្រី ចេញព្រះរាជសារប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទ្ធទូទាំងប្រទេស ចូលរួមបង្ការ និងទប់ស្កាត់ COVID-19 (Video inside)

(ភ្នំពេញ)៖ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារប្រគេនព្រះសង្ឃ នៃគណៈធម្មយុត្តិកនិកាយខ្មែរ និងពុទ្ធបរិស័ទ្ធទូទាំងប្រទេស ដើម្បីឲ្យចូលរួមបង្ការ និងទប់ស្កាត់ជំងឺ COVID-19 ដែលកំពុងរាតត្បាតនៅលើពិភពលោក និងកម្ពុជាផងដែរ។

ក្នុងព្រះរាជសាររបស់សម្តេចសង្ឃរាជ បួរ គ្រី ប្រគេនចំពោះព្រះសង្ឃ នៃគណៈធម្មយុត្តិកនិកាយខ្មែរ និងជូនចំពោះពុទ្ធបរិស័ទ្ធទូទាំងប្រទេស រួមមាន៖

*ទី១៖ សូមអំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធនៅទូទាំងប្រទេស ចូលរួមរក្សាអនាម័យ ដើម្បីបង្ការ បញ្ជ្រៀស អំពីការឆ្លងរីករាលដាល នៃមេរោគនេះ ដោយយើងត្រូវលាងដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុលលាងដៃ ខ្ទប់មាត់ និងច្រមុះ។
*ទី២៖ នៅពេលក្អក និងក្រដាស ដោយកន្សែង ក្រដាស ឬដោយកែងដៃ ជៀសវាងប៉ះពាល់ជិតស្និទ្ធិ ជាមួយអ្នកដែលមានអាការៈគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះឬមាត់។
*ទី៣៖ ត្រូវចម្អិនសាច់ ឬស៊ុតឲ្យបានឆ្អិនល្អ ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសាច់ ដោយមិនបានពាក់ឧបករណ៍ការពារខ្លួន៕

ព្រះសណ្តាប់ និងស្តាប់នូវព្រះរាជបន្ទូល សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ដូចតទៅ៖

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv
Category
ព័ត៌មានថ្មីៗ
Commenting disabled.