ហុង ភារិន មិនទាន់គិតគូររឿងស្នេហា ព្រោះចង់បន្តការសិក្សាឲ្យបានខ្ពស់ ...

Your video will begin in 5

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
50 Views
ហុង ភារិន មិនទាន់គិតគូររឿងស្នេហា ព្រោះចង់បន្តការសិក្សាឲ្យបានខ្ពស់ (Video inside)

(ភ្នំពេញ)៖ លោក ហុង ភារិន ដែលជានិសិ្សតកំពុងបន្តការសិក្សានៅប្រទេសថៃ បានធ្វើឲ្យខ្លួនមានភាពលេចធ្លោរខ្លាំង តាមរយៈបញ្ចេញទេពកោសល្យ និងសមត្ថភាពនៃការចងចាំ នៅលើកញ្ចក់ទូរទស្សន៍ថៃក្នុងកម្មវិធី «Super 100»។ ចំពោះវិធីសាស្ត្រចងចាំ និងការតស៊ូពុះពារហែលឆ្លងភាពលំបាកក្នុងជីវិត មហាជនបានទទួលជ្រាបរួចមកហើយថា លោកជាមនុស្សតស៊ូរៀនសូត្រ ទោះគ្រួសារជួបបញ្ហាអ្វីក៏ដោយ ។ តែយ៉ាងណា ហាក់ប្លែក និងខុសពីសព្វមួយដង ខណៈក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» លោក ហុង ភារិន បានលើកឡើងពីរឿងស្នេហា ដែលមហាជនភាគច្រើនក៏កំពុងចង់ដឹងដែរថា បច្ចុប្បន្ននេះ លោកមិនទាន់គិតគូររឿងស្នេហាឡើយ ព្រោះគោលបំណង គឺផ្តោតតែលើការសិក្សាឲ្យបានខ្ពស់សិន។

ការពិត មានមតិមហាជនបានលើកឡើងថា ជាទូទៅបុរសដែលមានរូបរាងស្រស់សង្ហារ មានទាំងសមត្ថភាព និងចំណេះដឹងដូច លោក ហុង ភារិន គឺតែងតែមាននារីមិនតិចនាក់នោះទេ ប្រាថ្នាចង់បានជាស្វាមី តែយ៉ាងណា តាមរយៈចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News និង KhmerTalking លោក ហុង ភារិន បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនទាន់គិតគូររឿងស្នេហាឡើយ ដែលសារនេះហាក់ធ្វើឲ្យនារីមិនតិចនាក់នោះទេខកចិត្ត។ តែយ៉ាងណា ក៏មានការពេញចិត្តជាច្រើនពីមហាជនផងដែរ ដែលលោកបានគិតដូច្នេះ ព្រោះជាបុគ្គលមួយរូប ចេះគិតគូរវែងឆ្ងាយ ជួយគ្រួសារ និងមានចិត្តចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាធំ។

លោក ហុង ភារិន សង្កត់ធ្ងន់ថា បច្ចុប្បន្នចំពោះរឿងស្នេហា លោកមិនបានគិតដល់នោះទេ ហើយថ្ងៃអនាគតក៏មិនទាន់គិតយ៉ាងណាដែរ។ លោកលើកឡើងបែបនេះ ដោយសារប្រកាន់តែ ពេលនេះគោលបំណងសំខាន់ គឺបន្តការសិក្សាឲ្យបានខ្ពង់ខ្ពស់ រៀនឲ្យបានចប់ចុងចប់ដើមជាមុនសិន។ ដើម្បីយកចំណេះដឹងទាំងនោះ មកបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

លោក ហុង ភារិន ទោះស្ថិតក្នុងគ្រួសារកសិករ មានជីវភាពលំបាក ឪពុក ម្តាយបានលែងលះគ្នា ក៏ពិតមែន តែភាពតស៊ូអំណត់របស់លោក បានក្លាយជាគំរូមួយដល់និស្សិត និងយុវជនជំនាន់ក្រោយ។ ពិសេសជាងនេះ លោកបានការខិតខំតស៊ូប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍ ព្រះរាជទានថ្នាក់បរិញ្ញាបត្រ ប្រចាំសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ឯកទេសអភិវឌ្ឍន៍ជនបទ។ ក្តីសុបិន្តរបស់និស្សិតឆ្នើម ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤រូបនេះ គឺចង់យកចំណេះដឹងដែលខ្លួន បានខិតខំរៀនសូត្រមកអភិវឌ្ឍប្រទេសជាតិ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv
Category
ព័ត៌មានថ្មីៗ
Commenting disabled.