អតីតក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប អតីតគណបក្សសង្គ្រោះជាតិ ចូលសារភាពទោសកំហុស...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
39 Views
អតីតក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប អតីតគណបក្សសង្គ្រោះជាតិ ចូលសារភាពទោសកំហុស និងប្រកាសមិនចូលរួមធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល (Video inside)

(សៀមរាប)៖ លោក ហ្សេម សម អាយុ៣៧ឆ្នាំ អតីតក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៃអតីតគណបក្សសង្គ្រោះជាតិ បានស្ម័គ្រចិត្តចូលមកសារភាពចំពោះមុខ សមត្ថកិច្ចនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ដោយបានប្រកាសថា នឹងមិនចូលរួមក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមការប្រកាសរបស់ឧក្រិដ្ឋជន សម រង្ស៉ី ដែលជាមេក្រុមឧទ្ទាមក្រៅច្បាប់នោះឡើយ។

អតីតសមាជិកក្រុមប្រឹក្សាសង្កាត់រូបនេះ បានប្រកាសមិនបន្តគាំទ្រនូវទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី ទៀតនោះទេ។ លោក ក៏បានអំពាវនាវដល់អ្នកដែលធ្លាប់គាំទ្រសកម្មភាពក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៊ី ឲ្យឈប់គាំទ្រ ហើយប្រឹងប្រែងរកស៉ីរស់នៅក្រោមម្លប់សុខសន្ដិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ព្រមទាំងសុំឲ្យសមត្ថកិច្ចជួយលើកលែងទោសដល់រូបគាត់ផងដែរ។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូល ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួន ដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញ ដោយបង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។

សាររបស់ឧក្រិដ្ឋជន សម រង្ស៉ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។

ជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ច បានព្រមានថា អ្នកចូលរួម និងគាំទ្រ ដល់ផែនការរដ្ឋប្រហាររបស់ លោក សម រង្ស៉ី នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលប្រឈមនឹងការដាក់ពន្ធនាគារពី១៥ រហូតដល់៣០ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុស នឹងត្រូវអនុញ្ញាតឱ្យរួចទោសឡើងវិញ៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv
Category
ព័ត៌មានថ្មីៗ
Commenting disabled.