អតីតសកម្មជនអតីត CNRP ខេត្តសៀមរាប ចូលសរភាពចំពោះមុខសមត្ថកិច្ច ហើយប្រកាសឈប់...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by admin
38 Views
អតីតសកម្មជនអតីត CNRP ខេត្តសៀមរាប ចូលសរភាពចំពោះមុខសមត្ថកិច្ច ហើយប្រកាសឈប់ Share ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី (Video inside)

(សៀមរាប)៖ លោក ឃុន វណ្ណា អតីតសកម្មជនអតីតគណបក្សសង្រ្គោះជាតិ នៅស្រុកដំដែក ខេត្តសៀមរាប បានចូលសារភាពនៅចំពោះមុខសមត្ថកិច្ច នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនឹងការចែកចាយការអំពាវនាវរបស់ លោក សម រង្ស៉ី នៅលើបណ្តាញសង្គម Facebook ដែលជាផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពីបានភ្ញាក់រលឹកដកខ្លួនហើយនោះ អតីតសកម្មជនអតីតគណបក្សប្រឆាំងដ៏សកម្មរូបនេះ បានប្រកាសលុបចោលនូវការចែកចាយបន្តនូវសកម្មភាព ឬការអំពាវនាវរបស់ ទណ្ឌិត សម រង្ស៉ី ហើយអំពាវនាវឱ្យអតីតសកម្មជនទាំងអស់ កុំចែកចាយ ឬចូលរួមជាមួយផែនការរដ្ឋប្រហារខុសច្បាប់ របស់លោក សម រង្ស៉ី។

លោក ឃុន វណ្ណា បានបញ្ជាក់ឱ្យដឹងថា នៅគ្រាដំបូងលោកបានចែកចាយអំពីមាតុភូមិនិវត្តរបស់ លោក សម រង្ស៉ី ដោយសារតែពេលនោះមិនបានដឹងថា វាជារឿងខុសច្បាប់ ប៉ុន្តែក្រោយមកបន្ទាប់ពីលោក សម រង្ស៉ី បានប្រកាសចិញ្ចឹមកងទ័ព និងអំពាវនាវដល់កងទ័ពចូលរួមប្រឆាំងរដ្ឋាភិបាល ទើបលោកយល់ថា នេះជាទង្វើខុសច្បាប់ ហើយសម្រេចចិត្តចូលមកសារភាពចំពោះមុខសមត្ថកិច្ច ដើម្បីបានរួចផុតពីទោស។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងមិត្តភក្តិក្នុងបណ្តាញសង្គម Facebook កុំយល់ច្រឡំ រួមគំនិតក្បត់ជាតិឱ្យសោះ ខ្ញុំសូមសំណូមពរដល់មិត្តភក្តិនៅលើបណ្តាញសង្គម Facebook សូមលុបសារចេញពី Account របស់ខ្លួនឱ្យអស់ ហើយខ្ញុំសូមថ្កោលទោស សកម្មភាពទណ្ឌិត សម រង្ស៉ី ដូចជាការកៀរគរពលរដ្ឋ កៀរគរទ័ពជាសកម្មភាពរួមគំនិតក្បត់ជាតិ ខ្ញុំសូមសន្យាថា ខ្ញុំលែងគាំទ្រ និងចែកចាយព័ត៌មានតាមបណ្តាញ Facebook ទៀតហើយ ព្រោះវាជាសកម្មភាពរួមគំនិតក្បត់ជាតិ»។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូល ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួន ដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញដោយ បង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។

សាររបស់ លោក សម រង្ស៉ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។

ជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ច បានព្រមានថា អ្នកចូលរួម និងគាំទ្រ ដល់ផែនការរដ្ឋប្រហាររបស់ លោក សម រង្ស៉ី នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលប្រឈមនឹងការដាក់ពន្ធនាគារពី១៥ រហូតដល់៣០ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុស នឹងត្រូវអនុញ្ញាតឱ្យរួចទោសឡើងវិញ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv
Category
ព័ត៌មានថ្មីៗ
Commenting disabled.